Select Menu

Technology News

New Tips

ឯកសារ

កម្មវិធីកុំព្យួទ័រ

Mag Post 2

IOS

Simple Post 2

Game កុំព្យួទ័រ

Video Posts


 
ខ្ញុំមិនប្រាកដប្រសិនបើអ្នកដែលមិនធ្លាប់បានឮអំពីហ្គេម KOF Wing នេះ , វាមិនមែនជាកំណែ flash នៃ Flashwing, នេះគឺជាកំណែ Mugen នៃ King of Fighters wing.​ ដូច្នេះសូមរីករាយជាមួយ MUGEN KOF 2013 WING ទាំងអស់គ្នា!

នេះគឺជាកំណែចុងក្រោយបំផុត, ជាតួរអង្គអ្នកប្រយុទ្ធថ្មីៗដែលគួរអោយចាប់អារម្មណ៏


 
ទំហំឯកសារ: 385MB
---------------------------
ទាញយកពី OneDrive 
NETGATE Registry Cleaner cleans and defragment your registry, speed-up your PC, removes unneeded files on disks, removes activity traces. It includes Startup manager to manage programs started at Windows startup and Uninstall manager for handy applications uninstall. Supports scheduling of scans and backup option for better security.
Download here
NETGATE Registry Cleaner 7.0.605.0 Multilingual

ខ្ញុំ​សូម​ធ្វើ​ការ​ចែក​រំលែក​នូវ​វចនានុក្រម​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ ដែល​ជា​ពាក្យបច្ចេក​ទេស​ទាក់​ទង​នឹង​កុំ​ព្យូទ័រជា​File.pdf។


សូម​ចុច​ទាញ​ទី​នេះ
លោក​អ្នក​ធ្លាប់​ជួប​ប្រទះ​នឹង​​ការ​បាត់​បង់​ឯកសារ​នៅ​លើ​Memory Flash ដែរ​ឬ​ទេ? តើ​វា​ពិត​ជា​បាត់​បង់​ ឬ​គ្រាន់​តែ​ត្រូវ​បាន​លាក់​ដោយ​មេរោគ​? ជួន​​កាល​​ទិន្ន័យ​នៅ​លើ​Flash របស់​លោក​អ្នក គ្រាន់​តែ​​ត្រូវ​បាន​លាក់​ដោយ​​មេរោគប៉ុននោះ​​។ តើ​លោក​អ្នក​នឹង​មាន​វិធី​បែប​ណា​ដើម្បី​បង្ហាញ​វា​មក​វិញ​?​ លើក​​មុន​ខ្ញុំ​ធ្លាប់​បង្ហាញ​​ម្ដងរួច​​មក​ហើយ​អំពី​ការ​Unhide ទិន្នន័យ​ដោយ​ប្រើ​ប្រាស់​File *.dat ដោយ​សរសេរ​នៅ​លើ​Notepad។ លើក​នេះ​សូម​រៀន​ប្រើប្រាស់​cmd ទាំង​អស់​គ្នា។​​
សូម​សាក​ល្បង​ជំហាន​ខាង​ក្រោម​៖​ - ជំហាន​ទី១៖ ចុច ​"Start" --> Run -->វាយ​ពាក្យ​ "​cmd" ហើយ​ចុច​ "Enter"
- ជំហាន​ទី២៖ សូមវាយ​បញ្ចូល​នូវ​Command ខាង​ក្រោមលើ​ផ្ទាំង​Command Prompt​
attrib -h -r -s /s /d E:\*.*
ឬ​ attrib E:\*.* /d /s -h -r -s
ចំណាំ៖ សូម​ជំនួស​អក្សរ​ "E" ជាមួយ​នឹង​ "Driver Letter" របស់​​Flashលោក​អ្នក​
=>ចុច​ "Enter" ជា​ការ​ស្រេច​។
សាក​ល្បង​មើល​ មាន​​ប្រសិទ្ធិ​ភាព​​អត់?​
ការ​វិវឌ្ឍន៍​របស់​កម្មវិធី​ការិ​យា​ល័យ Microsoft Office មក​ដល់​ជំនាន់ 2013 នេះ​បាន​ធ្វើ​អោយ​អ្នក​ប្រើ Tablet អបអរ​សាទរ​ជា​ខ្លាំង​ដោយ​សារ​ ការ​កែ​ប្រែ​រូប​រាង​ទូលាយ​ជាង​មុន ងាយ​ស្រួល​ចុច​បញ្ជា​ដោយ​ចុង​ម្រាម​ដៃ​ទៅ​លើ​អេក្រង់ តែ​ជំនាន់ 2013 នេះ​មក​ជា​មួយ​នូវ​មុខ​ងារ​ថ្មី​គឺ Start screen ។ ដែល​នៅ​ពេល​បើក​កម្ម​វិធី MS Word វា​នឹង​បង្ហាញ Start screen ដោយ​មាន​បង្ហាញ​ជា Recent (កិច្ច​ការ​បាន​ធ្វើ​កន្លង​មក), Open Other Documents (បើក​យក​ឯក​សារ​ផ្សេងៗ), បង្ហាញ Template ដែល​មាន​ស្រាប់​ ងាយ​ស្រួល​រើស​យក។
Start screen របស់ Microsoft Word 2013
- ដោយ​យើង​បើក​កម្ម​វិធី​ណា​មួយ​របស់ MS Office ដំបូង​មាន​បង្ហាញ Start screen ដូច្នេះ​សូម​អ្នក​ចុច​លើ​សន្លឹក​កិច្ច​ការ​ទទេ (Blank document) ដែល​បង្ហាញ​ក្នុង​ជួរ Template។ (សូម​មើល​រូប​ខាង​លើ) - ចុច Navigate ot File -> Options ។(សូម​មើល​រូប​ខាង​ក្រោម)
- នៅ​ក្នុង​ផ្ទាំង Option អ្នក​ត្រូវ​ឈរ​លើ​ផ្ទាំង General រួច​ដោះ​ធីក​ត្រង់​ពាក្យ "Show the Start screen when this application starts" ដែល​នៅ​ក្នុង​មុខ​ងារ​កំណត់ Start up options។ (សូម​មើល​រូប​ខាង​ក្រោម)
បញ្ជាក់ គន្លឹះ​ខាង​លើ​ក៏​អាច​អនុ​វត្តន៍​ជា​មួយ MS Excel និង​ផលិត​ផល​ដែល​ស្ថិត​ក្នុង​កញ្ចប់​កម្ម​វិធី Office 2013 បាន​ផង​ដែរ។ ពេល​​​ដែល​អ្នក​បើក​កម្ម​វិធី MS Word លើក​ក្រោយ​នោះ​កម្ម​វិធី​នឹង​មិន​បង្ហាញ​ផ្ទាំង Start screen ទៀត​ទេ។ ខ្ញុំ​គិត​ថា​ការ​បង្ហាញ Start screen នេះ​ក៏​ជា​ទម្លាប់​ល្អ​មួយ​ដែរ!! ជា​ពិសេស​អ្នក​ប្រើ Tablet៕
រាល់​ឧបករណ៍​បច្ចេកវិទ្យា​​ដូច​ជា​​ទូរសព្ទ Smartphone ,​ Tablet, eReader និង កុំព្យូទ័រ Laptop ​គឺ​សុទ្ធ​តែ​​ត្រូវ​បាន​បង្កើត​ឡើង​​មាន​​​ឧបករណ៍​សាកថាម​ពល​រៀង​ៗ​ខ្លួន។​ ​តែ​សម្រាប់​ Smartphone ​និង Tablet ​ស៊េរី​ទំនើប​បច្ចុប្បន្ន​នេះ​​​ភាគ​ច្រើន​​​ប្រើ​ប្រភេទ​ឆ្នាំង​សាក​​​ដូច​ គ្នា​​។ ​ដូច​នេះ​ហើយ​​​ទើប​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​ច្បាស់​​​ ថា​តើ​ការ​ប្រើ​​​ឆ្នាំង​សាក​ខុស​ម៉ូដែល​​អាច​ធ្វើ​ឲ្យ​​ខូច​ទូរសព្ទ ឬ Tablet ដែរ​ ឬ​​ទេ?

huong-dan-cach-giup-sac-pin-nhanh-hon-cho-smartphone-2

​ប្រភេទ​ឆ្នាំង​សាក Lightning connector ​​​​

iphone5_04

ចំពោះ​ប្រភេទ​​ឆ្នាំង​សាក​ Lightning connector ​​​​របស់​ក្រុមហ៊ុន Apple ​ដែល​ប្រើ​សម្រាប់​សាក​ iPhone និង Tablet ​​​​​គឺ​អាច​​ប្រើ​បាន​ជា​​មួយ​គ្នា ​​មាន​ន័យ​ថា ​​ឆ្នាំង​សាក ​iPhone គឺ​អាច​ប្រើ​សម្រាប់​សាក​ iPad ​ហើយ​ឆ្នាំង​សាក​​ iPad ក៏​អាច​ប្រើ​សម្រាប់​សាក​ iPhone ​បាន​ដែរ។

​ប្រភេទ​ឆ្នាំង​សាក Micro USB
k2-_a716b599-c449-48f8-a733-6030e48e2217.v1

​តែ​​​ចំពោះ​​​ឆ្នាំង​សាក​ប្រភេទ​​ Micro USB ​វិញ​​គឺ​មាន​ម៉ូដែល​ជា​ច្រើន​ដូច​ជា​​ទូរសព្ទ​ Smartphone​ និង ​Tablet ​​ដែល​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​​ Android , Windows Phone និង Blackberry ​​សុទ្ធ​តែ​​ប្រើ​​ឆ្នាំងសាក​​ប្រភេទ​នេះ​ដូច​គ្នា​​។ ​ជា​ធម្មតា​​គ្រប់​ឆ្នាំង​សាក​ Micro USB ​គឺ​អាច​ប្រើ​ជា​មួយ​នឹង​ឧបករណ៍​ដែល​មាន​​រន្ធ​សាក​ USB ដូច​គ្នា​បាន​ ​​ហើយ​​វា​ក៏​អាច​​ប្រើ​​ដោត​ភ្ជាប់​ជា​មួយ​នឹង​រន្ធ​ USB របស់​កុំព្យូទ័រ​ដើម្បី​សាក​ថ្ម​បាន​ផង​ដែរ។ គ្រប់​ប្រភេទ​​​ USB Connection ​គឺ​ផ្ដល់​​កម្រិត​ថាមពល ៥ វ៉ុល​ ហើយ​កម្រិត​​អំពែរ​វិញ​គឺ​ផ្ដល់​ទៅ​តាម​ប្រភេទ​ Tablet និង Smartphone។

​​ឆ្នាំង​សាក​ដែល​ភ្ជាប់​មក​ជា​មួយ​នឹង​ Android Tablet ​គឺ​អាច​ផ្ដល់​កម្រិត​អំពែរ​ខ្ពស់​ជា​ឆ្នាំង​សាក​របស់​ Android Smartphone។​ ឧទារហណ៍​ឆ្នាំង​សាក​របស់​ Tablet គឺ​ផ្ដល់​ថាមពល​​២​អំពែរ​ ចំណែក​ឯ​ឆ្នាំង​សាក​ Smartphone គឺ​ផ្ដល់​តែ​១​អំពែរ​តែ​ប៉ុណ្ណោះ។ ​ដូច្នេះកម្រិត​អំពែរ​កាន់​តែ​​ខ្ពស់​​ ការ​សាក​ក៏​កាន់​តែ​លឿន​ដែរ។ បើ​​យក​ឆ្នាំង​​សាក​ Tablet ​ទៅ​​សាក Smartphone ​គឺ​វា​សាក​ឆាប់​ពេញ​​​​ជាង​​ការ​​យក​​ឆ្នាំង​សាក Smartphone ទៅ​សាក​ ​​Tablet។

USB Charger

​ការ​​​បញ្ចូល​ភ្លើង​​ជាមួយ​ឆ្នាំង​សាក​ខុស​ម៉ូដែល ​គឺ​​មិន​អាច​បង្ក​ឲ្យ​មាន​បញ្ហា​នោះ​ទេ​​ ​តែ​ចំពោះ​​ឆ្នាំង​​សាក​ដែល​មិន​ មែន​ជា​ផលិតផល​ស្តង់​ដារ​ ឬ​​របស់​ក្លែង​ក្លាយ ​គឺ​មិន​​ធានា​បាន​ទេ​​ ដូច្នេះគួ​រ​ចៀស​​វាង​ការ​ប្រើ​ប្រាស់​ផលិតផល​មិន​ស្គាល់​ម៉ាក ​​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ខាត​របស់​ជាទី​ស្រលាញ​របស់​អ្នក​បាន។

មួយ​វិញ​ទៀត​នោះ​​ ​គួរ​ប្រយ័ត្ន​​នៅ​ពេល​ដែល​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេងៗ​ ព្រោះ​ក្នុង​បណ្ដារ​ប្រទេស​មួយ​​ចំនួន ​កម្រិត​​កំលាំង​ចរន្ត​អគ្គិសនី ​(អំពែរ និង អំពែរ)​ គឺ​មិន​ដូច​គ្នា​នេះ​ទេ។ ដូច្នេះ​​គួរ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​កម្រិត​វ៉ុល​ និង​អំពែ​ពី​ប្រទេស​ទាំង​នោះ​​ឲ្យ​បាន​ច្បាស់​ ព្រោះ​វា​អាច​បង្ក​ឲ្យ​ខូច​​ឧបករណ៍​អេឡិកត្រូនិច​បាន៕
តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Microsoft ​គឺ​កំពុង​តែ​​​ផលិត​កុំព្យូទ័រ​​ Notebook ថ្មី​មួយ​​ ដែល​ដំណើរ​ការ​ដោយ​ Windows 10 ​ដើម្បី​ប្រជែង​ជា​មួយ​នឹង​​កុំព្យូទ័រ​​ Chromebook របស់​ក្រុមហ៊ុន Google  ហើយ ​​Notebook ថ្មី​នេះ​នឹង​ដាក់​លក់​ក្នុង​​តម្លៃ​ថោក​សមរម្យ​​ត្រឹម​តែ ១៤៩ ដុល្លារ​តែ​ប៉ុណ្ណោះ។​

windows-10-notebooks

​តាម​របាយការណ៍​ថ្មី​នេះ​ដែរ ​គឺ​បាន​មក​ពី​​សារព័ត៌មាន​​ Digitimes ​ឲ្យ​ដឹង​​ថា​ Microsoft ​គឺ​មាន​កុំព្យូទ័រ​ Notebook ​ចំនួន​ពី​រ​ម៉ូដែល​ ហើយ​ទាំង​ពីរ​ម៉ូដែល​នេះ​គឺ​មាន​ទំហំ​អេក្រង់​ ១១,៦​អ៊ីញ​ដូច​គ្នា​។ ក្នុង​របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​​ Notebook ទាំង​ពីរ​នោះ​គឺ​បំពាក់​ដោយ CPU Bay Trail-T CR (BTCR) ​របស់​ក្រុមហ៊ុន Intel ​។ ​មួយ​ម៉ូដែល​ក្នុង​ចំណោម​នេះ​​គឺ​ប្រើ​សម្រាប់​ក្នុង​វិស័យ​អប់រំ​​ ដែល​នឹងសហការ​​ផលិត​ជា​មួយ​​​ក្រុមហ៊ុន Elitegroup Computer Systems (ECS) ​របស់​តៃវ៉ាន់។

​ក្រុមហ៊ុន​ Microsoft ​គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​លក់​ Windows 10 Notebook ​ទាំង​ពីរ​ម៉ូដែល​នេះ​ទូទាំង​ពិភពលោក​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ​និង​មាន​ តម្លៃ​គឺ​ចាប់​ពី​ ១៤៩ ដុល្លារ​ ទៅ ១៧៩ ដុល្លារ៕

chromebook