Microsoft គ្រោងនឹងបញ្ចេញ Notebook តម្លៃ១៤៩$ ផ្ដួល Chromebook របស់ Google
តាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្រុមហ៊ុន Microsoft
គឺកំពុងតែផលិតកុំព្យូទ័រ Notebook ថ្មីមួយ ដែលដំណើរការដោយ
Windows 10 ដើម្បីប្រជែងជាមួយនឹងកុំព្យូទ័រ Chromebook
របស់ក្រុមហ៊ុន Google ហើយ Notebook
ថ្មីនេះនឹងដាក់លក់ក្នុងតម្លៃថោកសមរម្យត្រឹមតែ ១៤៩
ដុល្លារតែប៉ុណ្ណោះ។

តាមរបាយការណ៍ថ្មីនេះដែរ គឺបានមកពីសារព័ត៌មាន Digitimes
ឲ្យដឹងថា Microsoft គឺមានកុំព្យូទ័រ Notebook ចំនួនពីរម៉ូដែល
ហើយទាំងពីរម៉ូដែលនេះគឺមានទំហំអេក្រង់ ១១,៦អ៊ីញដូចគ្នា។
ក្នុងរបាយការណ៍នេះបានបន្ថែមទៀតថា Notebook
ទាំងពីរនោះគឺបំពាក់ដោយ CPU Bay Trail-T CR (BTCR) របស់ក្រុមហ៊ុន
Intel ។
មួយម៉ូដែលក្នុងចំណោមនេះគឺប្រើសម្រាប់ក្នុងវិស័យអប់រំ
ដែលនឹងសហការផលិតជាមួយក្រុមហ៊ុន Elitegroup Computer Systems (ECS)
របស់តៃវ៉ាន់។
ក្រុមហ៊ុន Microsoft គឺត្រូវបានគេរំពឹងទុកថានឹងដាក់លក់
Windows 10 Notebook
ទាំងពីរម៉ូដែលនេះទូទាំងពិភពលោកនៅពាក់កណ្ដាលឆ្នាំនេះនិងមាន
តម្លៃគឺចាប់ពី ១៤៩ ដុល្លារ ទៅ ១៧៩ ដុល្លារ៕

No comments